ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុបមានចំនួន ១៩៤នាក់

 
ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុបមានចំនួន ១៩៤នាក់

សៀមរាប៖ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមម៉ោង ០៦:០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ១៩៤នាក់ ស្រី ៧៧នាក់ ក្នុងនោះកុមារា ១៥នាក់ កុមារី ៧នាក់ មានដូចខាងក្រោម៖

- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៦១នាក់ ស្រី ២៦នាក់ កុមារា ៨នាក់ កុមារី ៣នាក់។

- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២២នាក់ ស្រី ៧នាក់ កុមារា ២នាក់ កុមារី ១នាក់។

- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១១១នាក់ ស្រី ៤៤នាក់ កុមារា ៥នាក់ កុមារី ៣នាក់។

- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១៩៤នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៨៣នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ១១១នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕

 

 

ប្រភព: ក្រសួងព័ត៌មាន