[វីដេអូ] Ep.56 ប្រធានបទ៖​ ការខ្សោយក្រពេញលើតម្រងនោម

ពេលខូចតម្រងនោម តើមានបញ្ហាអ្វីខ្លះដែលអាចនឹងកើតឡើងចំពោះរាងកាយ?

 
[វីដេអូ] Ep.56 ប្រធានបទ៖​ ការខ្សោយក្រពេញលើតម្រងនោម
[វីដេអូ] Ep.56 ប្រធានបទ៖​ ការខ្សោយក្រពេញលើតម្រងនោម
[វីដេអូ] Ep.56 ប្រធានបទ៖​ ការខ្សោយក្រពេញលើតម្រងនោម

តួនាទីនៃក្រពេញលើតម្រងនោម

មុននិងនិយាយទាក់ទងជាមួយនិងជំងឺការខ្សោយក្រពេញលើតម្រងនោម យើងសូមនិយាយអំពីតួនាទីនៃក្រពេញលើតម្រងនោមបន្តិចសិន។ ចំពោះក្រពេញលើតម្រងមានច្រើនផ្នែកគឺ ផ្នែកសំបក និង ផ្នែកស្នូលដែលបញ្ចេញអ័រម៉ូនខុសៗគ្នា។ ចំពោះផ្នែកដែលជួបនិងបញ្ហាញឹកញាប់ជាងគេគឺផ្នែកសំបក ។ចំពោះផ្នែកសំបកបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា Cortisol វាមានតួនាទីច្រើននៅក្នុងខ្លួនរបស់យើង ហើយវាត្រូវបានបែងចែកជា 2យ៉ាងគឺ៖

 1. ការលើសអ័រម៉ូន:

ជាទូទៅការលើសអ័រម៉ូន Cortisol​ ដោយសារការប្រើប្រាស់ថ្នាំ (ថ្នាំបំបាត់ការឈឺចុកចាប់,ថ្នាំសរសៃ ឬសន្លាក់។ល។) ការប៉ះពាល់តិចតួចដោយជំងឺនេះកើតឡើងដោយសារក្រពេញផ្ទាល់ពីដុំដែលបញ្ចេញអ័រម៉ូន​ ឬ​ក៏ប្រព័ន្ធខួរក្បាល។

 1. ការខ្វះអ័រម៉ូន:

ចំពោះការខ្វះអ័រម៉ូន Cortisol​ វិញគឺគាត់ប្រើប្រាស់ថ្នាំដូចដែរអ្នកគាត់លើសអ័រម៉ូន Cortisol ប៉ុន្តែគាត់ផ្អាកការប្រើប្រាស់ទៅវិញ ឬក៏គាត់កំពុងតែប្រើប៉ុន្តែគាត់មានជំងឺ Stresses រួមផ្សំ,

មានការឆ្លងមេរោគ,មានការរាគរូស ជាហេតុធ្វើឲ្យមានតម្រូការអ័រម៉ូននឹងកើនឡើងដូនេះធ្វើឲ្យរាងកាយរបស់អ្នកទៅជាខ្វះអ័រម៉ូនទៅវិញ។

រោគសញ្ញា

ចំពោះរោគសញ្ញានៃការលើសអ័រម៉ូនមានដូចជា:

 • ឡើងទំងន់ (​ ធាត់ផ្នែករាងកាយ,តែដៃជើងធម្មតា​ )
 • ឡើងមុនច្រើនកន្លែង ( ខ្នង​,មុខ,ទ្រូង​ )
 • អាចចេញជាសង្វារច្រើន
 • ពុកឆ្អឹង
 • ប៉ះពាល់ដល់សាច់ដុំ ខ្សោយសាច់ដុំ
 • ថយចុះនូវប្រព័ន្ធការពារ
 • ងាយនិងឆ្លងមេរោគ ( ហើយនិងមិនងាយជា​ )
 • ងាយនិងឆ្លងជាងគេគឺជំងឺផ្សិត។

ចំពោះរោគសញ្ញានៃការខ្វះអ័រម៉ូនយើងអាចចែកចេញជា 2ករណីមានដូចជា:

 • ករណីធ្ងន់ធ្ងរ
 • ករណីមិនធ្ងន់ធ្ងរ តែរុំារៃ។
 1. ករណីមិនធ្ងន់ធ្ងរ តែរុំារៃ៉
 • អស់កម្លាំង ល្ហិតល្ហៃ
 • ចុករោយសាច់ដុំ ( ភ្លៅ,ដើមដៃ​ )
 • ភាគច្រើនចេញរោគសញ្ញាទាំងអស់នេះនៅពេលល្ងាច
 • បាត់បង់ការឃ្លានអាហារ
 • ពិបាកគេង,ពិបាកផ្ចង់អារម្មណ៍។ 
 1. ករណីធ្ងន់ធ្ងរ
 • ការធ្លាក់សម្ពាធឈាម
 • ការធ្លាក់ជាតិស្ករ
 • ការបាត់បង់សូដ្យូមនៅក្នុងឈាមច្រើន
 • ចុកពោះខ្លាំង ( ដល់ថ្នាក់បាត់បង់ស្មារតី )

ការធ្វើតេស្ត

ដើម្បីធ្វើតេស្តឲ្យដឹងថាអ្នកជំងឺមានការខ្វះអ័រម៉ូនបានគឺ:

 • ពឹងផ្អែកលើប្រវត្តិរបស់អ្នកជំងឺ ( សាកសួរពីប្រវត្តិអ្នកជំងឺថាតើអ្នកជំងឺមានលេបថ្នាំសរសៃ ឬ អ្វីដែររឺអត់​ )
 • យោងទៅតាមរោគសញ្ញាដែលគាត់មាន
 • ការធ្វើតេស្តឈាម ( មាន 3ដំណាក់កាល )
 • មួយវិញទៀតអាចប្រើប្រាស់ថ្នាំម្យ៉ាងដែលផ្ងូតផ្ទាល់ទៅលើក្រពេញតម្រងនោម។

ការព្យាបាល

ចំពោះការព្យាបាលវិញគឺអាស្រ័យទៅលើថាតើអ្នកជំងឺខ្សោយនៅកំរិតមួយណាហើយការព្យាបាលនេះគឺចែកចេញទៅតាមដំណើការរបស់ក្រពេញនិងផងដែរ។ ប្រសិនបើក្រពេញនៅដំណើការធម្មតានោះការព្យាបាលក៏មានរយ:ពេលខ្លីដែរ។ តែបើក្រពេញដំណើរការមិនបានល្អនោះការព្យាបាលក៏មានរយ:ពេលយូរផងដែរ។ ហើយបើមិនដំណើរការសោះនោះគឺត្រូវប្រើប្រាស់ថ្នាំដើម្បីជំនួយក្រពេញ ឬជំនួសទៅលើអ័រម៉ូនដែលក្រពេញមិនត្រូវការ ឬផលិតអស់មួយជីវិត។

វិធីសាស្រ្តក្នុងការថែទាំ

អ្នកជំងឺគួរចូររួមថែរក្សានិងការពារដោយស្តាប់តាមលោកគ្រូពេទ្យតម្រូឲ្យលេបថ្នាំតាមវិជ្ជបញ្ជាពេទ្យ។​ ដើម្បីឲ្យថ្នាំជំនួសការងាររបស់អ័រម៉ូន។ ត្រូវយល់ឲ្យច្បាស់អំពីជំងឺរបស់ខ្លួន អ្នកជំងឺមិនត្រូវប្រើថ្នាំដោយមិនមានវិជ្ជបញ្ជាត្រឹមត្រូវនោះទេ។

សារដ៏មានសារ:ប្រយោជន៍

ជាការផ្ញើសារទៅកាន់អ្នកដែលមិនទាន់ឈឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយពុំមានការពិគ្រោះជាមួយនិងលោកគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ជាទូទៅរាល់ការប្រើប្រាស់ថ្នាំជាពិសេសថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំសរសៃ ថ្នាំសន្លាក់ ថ្នាំសូត ឬអាហារបំប៉នដែលមិនមានប្រភពច្បាស់លាស់គួរតែជៀសវាង ហើយមុននិងប្រើប្រាស់ថ្នាំត្រូវតែជួបពិភាក្សាជាមួយវិជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវព្រោះថាថ្នាំគឺជាអាវុធមុខ២។ ។