[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ

ការពុលអាហារគឺជាជំងឺដែលបណ្តាលមកពីការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកបាក់តេរី មេរោគ ឬប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ទៅដល់សុខភាព។

 
[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ
[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ
[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ
[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ
[វីដេអូ] # Ep.84 ៦ សញ្ញាបង្ហាញពីការពុលអាហារ

ដូចនេះយើងសូមចែករំលែកនូវសញ្ញាទាំងនេះនៃការពុលអាហារមានដូចជា

១ ឈឺពោះ និងរមួលក្រពើ

ក្នុងករណីពុលអាហារ សារពាង្គកាយដែលបង្កគ្រោះថ្នាក់អាចផលិតជាតិពុលដែលធ្វើឱ្យរលាកស្រទាប់ក្រពះ និងពោះវៀនរបស់អ្នក។

ការឈឺពោះ អាចកើតមានឡើងនៅពេលដែលស្រទាប់ក្រពះ និងពោះវៀនរបស់អ្នករលាក។ អ្នកក៏អាចជួបប្រទះការរមួលក្រពើផងដែរ នៅពេលដែលរាងកាយរបស់អ្នកព្យាយាមកម្ចាត់សារពាង្គកាយដែលបង្កគ្រោះថ្នាក់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

២ រាគ

ហានិភ័យសុខភាពដ៏ធំបំផុតនៃជំងឺរាគគឺការខ្វះជាតិទឹក។ រាគគឺជារោគសញ្ញាធម្មតានៃការពុលអាហារ។រាគក៏អាចមានរោគសញ្ញាផ្សេងទៀតដូចជា មានអារម្មណ៍បន្ទាន់នៅពេលដែលអ្នកត្រូវទៅបន្ទប់ទឹក ហើមពោះ ឬរមួលក្រពើ។ដូច្នេះជាតិទឹកមានសារៈសំខាន់ណាស់នៅពេលដែលឈឺ អ្នកគួរទទួលទានទឹក និងសំរាកឱ្យបានគ្រប់គ្រាន់។

៣ ឈឺក្បាល

ការឈឺក្បាល អស់កម្លាំង ក្អួត និងរាគ គឺជារឿងធម្មតានៅពេលដែលពុលអ្វីមួយ។ជាពិសេសប្រសិនបើអ្នកខ្សោះជាតិទឹក។

៤ ក្អួត

ជារឿងធម្មជាតិសម្រាប់អ្នកដែលពុលអាហារដែលចង់ក្អួត។ ក្អួតកើតឡើងនៅពេលដែលរាងកាយរបស់អ្នកព្យាយាមកម្ចាត់សារពាង្គកាយដែលមានជាតិពុលដែលរកឃើញនៅក្នុងខ្លួន ។ ប្រសិនបើអ្នកក្អួតជាបន្តបន្ទាប់ ហើយមិនអាចរក្សាជាតិទឹកបាន អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីជៀសវាងការខ្សោះជាតិទឹកធ្ងន់ធ្ងរ។

៥ គ្រុន

អាការ:គ្រុនក្តៅ ប្រសិនបើសីតុណ្ហភាពរាងកាយរបស់អ្នកកើនឡើងខ្ពស់ជាងកម្រិតធម្មតា ដែលមានចាប់ពី 36–37°C។ គ្រុនក្តៅ គឺជារោគសញ្ញាទូទៅនៃជំងឺដែលបង្កឡើងដោយសារពាង្គកាយដែលបង្កគ្រោះថ្នាក់ ដូចជាករណីពុលអាហារជាដើម។

៦ ទន់ខ្សោយនិង អស់កម្លាំង

ភាពទន់ខ្សោយ និងអស់កម្លាំង គឺជារោគសញ្ញាផ្សេងទៀតនៃការពុលអាហារ។ការទន់ខ្សោយអាចបណ្តាលមកពីសារជាតិគីមីហៅថា cytokines ដែលត្រូវបានបញ្ចេញដោយរាងកាយរបស់អ្នកនៅពេលអ្នកឈឺ។ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ខ្សោយ ឬអស់កម្លាំង អ្វីដែលត្រូវធ្វើគឺសម្រាកឲ្យបានគ្រប់គ្រាន់ ញុំាថ្នាំឲ្យបានទៀងទាត់ និងធ្វើលំហាត់ប្រាណជាប្រចាំ៕