កម្មវិធីសុខភាពផ្លូវចិត្ត Ep.05 ប្រធានបទ៖​ ជំងឺធ្លាក់ទឹកចិត្តកំរិតស្រាល

ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺបារម្ភដែលជួបប្រទះញឹកញាប់ជាងគេក្នុងចំណោមជំងឺផ្លូវចិត្តទាំងអស់ ហើយតែងតែផ្តល់ផលអវិជ្ជមានទៅដល់អារម្មណ៍  ការគិត ហើយនឹងសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលមា្នក់ៗ។

 
កម្មវិធីសុខភាពផ្លូវចិត្ត Ep.05 ប្រធានបទ៖​ ជំងឺធ្លាក់ទឹកចិត្តកំរិតស្រាល

ជាទូទៅជំងឺនេះស្តែងចេញនៅរោគសញ្ញាដូចជា មានអារម្មណ៍ថាសោកសៅ អត់សប្បាយចិត្ត ថយចុះនៅចំណាប់អារម្មណ៍ទៅលើការងារ ឬកន្លែងកំសាន្តនានាដែលធ្លាប់ចូលចិត្តពីមុន ។
ជំងឺធ្លាក់ទឹកចិត្តគឺចែកចេញជា ៣ ធំៗ
-  ជំងឺធ្លាក់ទឹកចិត្តតិចតួច
-  ជំងឺធ្លាក់ទឹកចិត្តគំរិតមធ្យម
-  ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
មូលហេតុនៃជំងឺធ្លាក់ទឹកចិត្តកំរិតស្រាលមានដូចជា ការបាត់បង់ការងារ ការបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ បញ្ហាសេដ្ឋកិច្ចគ្រួសារជាប់បំណុលគេច្រើន។  ចំពោះជំងឺនេះអាចកើតតាំងពី កុមារភាពមកម្ល៉េះ យកគាត់ត្រូវរងអំពើហិង្សាពីឪពុកម្តាយឬពីសមាជិកគ្រួសារ មិនថាការវាយដុំដោយផ្លូវកាយ ផ្លូវចិត្តអ្នកខ្លះឈានដល់ត្រូវរងហិង្សាផ្លូវភេទទៀតផង។ ហេតុនេះទើបបុគ្គលខ្លះនៅពេលដែលគាត់ធំឡើងអាចមានបញ្ហាប៉ះពាល់ដល់សតិអារម្មណ៍។
ដើម្បីជៀសវាងកុំឲ្យកើតមាននៅជំងឺធ្លាក់ទឹកចិត្តកំរិតស្រាលនោះ គឺ៖
-  ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
-  បរិភោគអាហារមានសារជាតិចិញ្ចឹមត្រឹមត្រូវ
-  នៅពេលជួបបញ្ហាណាលំបាកត្រូវរកអ្នកជួយពិភាក្សា
-  ត្រូវមានសមាធិក្នុងខ្លួន
-  មិនត្រូវពិសារគ្រឿងស្រវឹង បារី ឬគ្រឿងញៀនដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍

សូមទស្សនាវីដេអូខាងក្រោម៖