សិង្ហបុរីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ កើន ២៤៩ករណីទៀតហើយខណ:មាន១៦ករណីនៅក្នុងសហគមន៍

សិង្ហបុរី៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី(MOH) កាលពីថ្ងៃពុធ ទី១៥ ខែ កក្កដា ឆ្នាំ២០២០ កាលពីម្សិលមិញ បានឲ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩នៅសិង្ហបុរីមានចំនួន២៤៩ករណីថ្មីទៀតហើយ ក្នុងនោះមាន ១៦ករណីនៅក្នុងសហគមន៍ និង៥ករណីទៀតជាករណីឆ្លងចូលពីក្រៅប្រទេស។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
សិង្ហបុរីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ កើន ២៤៩ករណីទៀតហើយខណ:មាន១៦ករណីនៅក្នុងសហគមន៍
សិង្ហបុរីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ កើន ២៤៩ករណីទៀតហើយខណ:មាន១៦ករណីនៅក្នុងសហគមន៍

ក្រសួងសុខាភិបាលបាននិយាយថា ចំពោះ ៥ករណីដែលនាំចូលនោះត្រូវបានក្រសួងដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីគាត់បានវិលត្រលប់មកប្រទេសវិញ ហើយរកឃើញថាមានវិជ្ជមាននៃវិរុសកូរីដ-១៩។

គួររម្លឹកថា ប្រទេសសិង្ហបុរីបានរាយការណ៍ថាបុរសវ័យ ៦២ឆ្នាំជនជាតិសឹង្ហបុរី មានផ្ទុកវិរុសកូវីដ-១៩ បានស្លាប់ដោយសារជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម កាលពីថ្ងៃអង្គារដែលធ្វើឲ្យមានចំនួនករណីស្លាប់កើនដល់ ១៧,១៦៨ ករណី។

 

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ប្រទេសសិង្ហបុរីមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៤៦.៨៧៨នាក់ហើយ៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង​ ស្រីលីន