[វីដេអូ] ជំងឺមហារីក Ep.03 ប្រធានបទ៖ ជំងឺមហារីកមាត់ស្បូន

ក្រោយពីការអភិវឌ្ឍនៃក្រសួងសុខាភិបាលមក យើងឃើញថា ស្រ្តីដែលមកពិនិត្យរកជំងឺមហារីកស្បូនក្នុងពេលបច្ចុប្បន្ន ដែលបានរកឃើញគឺស្ថិតនៅក្នុងដំណាក់កាលទី ១ ដល់ ២ ដែលអាចព្យាបាលទៅបាន(សម្រាប់អ្នកទីក្រុង) និងអ្នកជនបទ និងខ្វះខាតថវិកា បានរកឃើញរហូតដល់ទៅដល់ដំណាក់កាលទី ៣ ដល់ ៤ ឬស្ថិតនៅក្នុងកម្រិតមួយធ្ងន់ធ្ងរ។

 
[វីដេអូ] ជំងឺមហារីក Ep.03 ប្រធានបទ៖ ជំងឺមហារីកមាត់ស្បូន

ជំងឺមហារីកមាត់ស្បូន គឺជាជំងឺម្យ៉ាងបង្កឡើងដោយកោសិកាសាច់ក្រៅ និងខាងក្នុងនៃមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនមានសញ្ញាណដែលបង្ហាញឡើងដូចជា៖
១. ធ្លាក់សរ៉ាំរ៉ៃ (
Leukorrhea)
២. ធ្លាក់ឈាមតាមទ្វារមាស ជាពិសេសស្រ្តីដែលបានអស់រដូវហើយ
៣. ធ្លាក់ឈាមក្រោយពីរួមដំណេក
៤. មានអារម្មណ៍ស្កៀបរមាស់នៅត្រង់ទ្វារមាស
៥. ចុចចង្កេះ ហើមជើង
៦. ថប់ៗដង្ហើម ងាយឆាប់ហត់
៧. ស្រកគីឡូខុសពីធម្មតា។ល។




ជំងឺនេះប៉ះពាល់ផលដល់ស្ត្រីដោយសារតែកត្តាមួយចំនួនដូចជា៖
១. ជក់បារី ឬគ្រឿងបង្កើតផ្សេងៗ
២. ហ្សែន(
Genetic)ពីសំណាក់ឪពុកម្តាយ ឬតំណពូជនៃជំងឺមហារីក
៣. មានកូនច្រើនដង លើសពី ៣ ដង(សម្រាលកូន)
៤. ឆ្លងជំងឺ
Human Papillomavirus (HPV) ដោយសារមានដៃគូរួមភេទច្រើន
៥. មានប្រព័ន្ធភាពស៊ាំខ្សោយ និងងាយឆ្លងមេរោគ
៦. ខ្សោយតម្រង់ លាងតមម្រង់នោម បន្សាំកោសិកា(សរីរាង្គ)
៧.
ប្រើប្រាស់ថ្នាំពន្យារកំណើតលើសពី ប្រាំ ឆ្នាំ
៨. គ្មានលទ្ធផលភាពគ្រប់គ្រាន់ក្នុងការព្យាបាល ឬពិនិត្យពិគ្រោះ។ល។



ជំងឺមហារីមាត់ស្បូនបែងចែកជា៤ ដំណាក់កាលធំៗគឺ៖
  ដំណាក់កាលទី ១៖ កោសិកាមហារីកមានតែនៅក្នុងមាត់ស្បូន និងទំហំ ៤ សង់ទីម៉ែត្រ
  ដំណាក់កាលទី ២៖ កោសិកាមហារីកចាប់ផ្តើមឆ្លងទៅផ្នែកខាងលើនៃទ្វារមាស ១/៣
  ដំណាក់កាលទី ៣៖ កោសិកាមហារីកចាប់ផ្តើមឆ្លងស៊ីទៅផ្នែកជិតខាងនៃសរីរាង្គ
  ដំណាក់កាលទី ៤៖ ចាប់ផ្តើមទៅស៊ីទៅដល់សព៌ាង្គកាយផ្សេងៗ(សួត បេះដូង ថ្លើម...)។បេ។




ក្រោយពីការអភិវឌ្ឍនៃក្រសួងសុខាភិបាលមក យើងឃើញថា ស្រ្តីដែលមកពិនិត្យរកជំងឺមហារីកស្បូនក្នុងពេលបច្ចុប្បន្ន ដែលបានរកឃើញគឺស្ថិតនៅក្នុងដំណាក់កាលទី ១ ដល់ ២ ដែលអាចព្យាបាលទៅបាន(សម្រាប់អ្នកទីក្រុង) និងអ្នកជនបទ និងខ្វះខាតថវិកា បានរកឃើញរហូតដល់ទៅដល់ដំណាក់កាលទី ៣ ដល់ ៤ ឬស្ថិតនៅក្នុងកម្រិតមួយធ្ងន់ធ្ងរ។ ស្រ្តីដែលនឹងងាយប្រឈមការកើតខ្លាំងជាងគេ ស្ថិតនៅក្នុងអាយុ ៤៥ ឆ្នាំ និងអាចរួចផុតពីជំងឺនេះបាននៅអាយុ ៦៥ ឆ្នាំឡើងទៅ និងលែងប្រឈមនឹងហានិភ័យនៃជំងឺ។

ជំងឺមហារីកមាត់ស្បូនអាចធ្វើរោគវិនិច្ឆ័យបាន ដោយមានការតាមដានលើរោគសញ្ញាដែលបង្ហាញឡើងដូចជា៖
ធ្លាក់សរ៉ាំរ៉ៃ (
Leukorrhea) ធ្លាក់ឈាមតាមទ្វារមាស ជាពិសេសស្រ្តីដែលបានអស់រដូវហើយ ធ្លាក់ឈាមក្រោយពីរួមដំណេក មានអារម្មណ៍ស្កៀបរមាស់នៅត្រង់ទ្វារមាស ប៉ុន្តែអ្វីដែលអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់បំផុតនោះគឺទាក់ទងវិធីដូចជា៖
១. វិសោធនកម្ម Visual Inspection With Acetic Acid (VIA)
២. ការមើលលើ HPV
៣. Scanning ឬថតរូប
៤. ច្រឹបសាច់យកទៅវិភាគ។


ចំពោះការព្យាបាលជំងឺមហារីកមាត់ស្បូនវិញ គឺស្ថិតទៅតាមដំណាក់កាលនីមួយៗនៃរោគវិវឌ្ឍន៍ និងទៅតាមប្រភេទរបស់ជំងឺ។មុននឹងការព្យាបាលជំងឺនេះ ត្រូវឆ្លងកាត់ការពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេសចំនួន ៤ គឺ៖ ឯកទេសផ្នែករូបសាស្រ្ត សម្ភព រោគស្រ្តី និងមហារីក(អាចផ្នែកចិត្តសាស្រ្តមួយទៀត)ការព្យាបាលជំងឺនេះ ករណីខ្លះត្រូវចៀរ ឬវះយកសាច់មហារីកចេញ កាត់ស្បូន បាញ់កាំរស្មី ការប្រើប្រាស់ថ្នាំគីមី។

 

សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖