ក្រុមហ៊ុន TikTok ប្តឹងលោក Donald Trump ជុំវិញការបិតកម្មវិធី Tik Tok នៅអាមេរិក

ក្រុមហ៊ុនបណ្តាញសង្គម Tik Tok បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទម្សិលមិញដោយចោទប្រកាន់ទៅលើបទបញ្ជារបស់លោក Donald Trump ឲ្យបិទក្រុមហ៊ុន Tik Tok គឺមិនមានភស្តុងនោះទេដែលថា ក្រុមហ៊ុន Tik Tok ជាអ្នកគំរាមគំហែងទិន័្នយរបស់ប្រជាជនអាមេរិក។នេះបើយោងតាមសារព័ត៌មាន c|net កាលពីថ្ងៃទី ២៤ខែ សីហា ឆ្នាំ២០២០។

 
ក្រុមហ៊ុន TikTok ប្តឹងលោក Donald Trump ជុំវិញការបិតកម្មវិធី Tik Tok នៅអាមេរិក
ក្រុមហ៊ុន TikTok ប្តឹងលោក Donald Trump ជុំវិញការបិតកម្មវិធី Tik Tok នៅអាមេរិក

ក្រុមហ៊ុន Tik Tok កំពុងតែធ្វើការប្តឹងតបទៅកាន់លោក Trumpវិញជុំវិញការចេញបទបញ្ជាឲ្យបិទកម្មវិធីកំសាន្តវីដេខ្លី Tik Tok នៅអាមេរិកនាថ្ងៃទី ២០ខែ កញ្ញាខាងមុខនេះ។

ពាក្យបណ្តឹងនោះបានដាក់ទៅកាន់តុលាការួចហើយកាលពីថ្ងៃច័ន្ទម្សិលមិញនៅរដ្ឋកាលីហ្វញ៉ា (California) សហរដ្ឋអាមេរិក។

សូមជម្រាបថា ក្រុមហ៊ុន Tik Tok បានឲ្យដឹងថា នៅថ្ងៃទី ៦ខែ សីហា ឆ្នាំ២០២០ លោក Donald Trump បានចេញបទបញ្ជាឲ្យបិតកម្មវិធី Tik Tokនៅសហរដ្ឋអាមេរិក ប៉ុន្តែលោក​ Donald Trump មិនបានអនុវត្តនៅនិតិវិធីច្បាប់ឲ្យបានត្រឹមត្រូវនោះទេ ទៅលើភស្តុងដែលបានបង្ហាញថា Tik Tok គឺជាកម្មវិធីដែលបានគំរាមគំហែលទៅលើទិន្ន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Tik Tok ក៏បានសរសេរនៅក្នុងប្លុក (Blog)របស់ខ្លួនថា ការចេញបញ្ជារបស់ លោក Trump ឲ្យលក់កម្មវិធីបណ្តាញសង្គម TikTok ឲ្យទៅក្រុមហ៊ុន Microsoft ក៏ទទួលការបរាជ័យផងដែរ៕

 

ប្រភព: c|net ដោយ: ជា បញ្ញា